គោលការណ៍ឯកជនភាព & ការគ្រប់គ្រងទិន្នន័យ (Privacy Policy)
កាលបរិច្ឆេទធ្វើបច្ចុប្បន្នភាពចុងក្រោយ (Last updated): ថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2026
LokDach.shop ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារឯកជនភាព និងសុវត្ថិភាពទិន្នន័យរបស់ម្ចាស់ Facebook Page និងអតិថិជនទាំងអស់។ គោលការណ៍នេះពិពណ៌នាអំពីទិន្នន័យដែលយើងដំណើរការ របៀបដកសិទ្ធិ Page ចេញពីកម្មវិធី និងគោលការណ៍លុបទិន្នន័យស្របតាមលក្ខខណ្ឌរបស់ Meta (Facebook)។
1 ទិន្នន័យដែលយើងដំណើរការ និងគោលបំណង (Data We Process)
យើងដំណើរការទិន្នន័យត្រឹមតែកម្រិតអប្បបរមាដែលចាំបាច់បំផុត ដើម្បីផ្ដល់សេវាកម្មចាប់កូដ Live និងឆ្លើយតបវិក្កយបត្រស្វ័យប្រវត្តប៉ុណ្ណោះ៖
- Facebook Page Information: លេខសម្គាល់ Page ID, ឈ្មោះ Page, និង Page Access Token (ដែលត្រូវបាន Encrypt ការពារដោយសុវត្ថិភាពខ្ពស់ក្នុង Database) សម្រាប់អនុញ្ញាតឱ្យ Bot ឆ្លើយតប Comment ឬផ្ញើវិក្កយបត្រ។
- Live Stream & Post Comments: ខមិនរបស់អតិថិជនដែលសរសេរកូដទិញទំនិញ (ឧ. A1, B2) ដើម្បីគណនាតម្លៃ និងបូកសរុបវិក្កយបត្រជូនអតិថិជន។
- Facebook Scoped User ID (PSID): លេខកូដសម្គាល់អតិថិជនបណ្ដោះអាសន្ន ដើម្បីផ្ញើសារវិក្កយបត្រចូល Messenger។
- គ្មានការលក់ ឬចែករំលែកទិន្នន័យ (Zero Data Selling): យើងមិនដែលលក់ ចែករំលែក ឬផ្ទេរទិន្នន័យរបស់បងប្អូនទៅឱ្យភាគីទីបី ឬក្រុមហ៊ុនផ្សាយពាណិជ្ជកម្មណាមួយឡើយ។
2 ការការពារឯកជនភាព និងការមិនផ្ទុកសារឆាត (Chat Storage Policy)
កម្មវិធី LokDach.shop មិនផ្ទុកសារឆាតឯកជន (Chat Messages) របស់អតិថិជនលើ Server តាមលំនាំដើមឡើយ ដើម្បីការពារឯកជនភាព និងសន្សំសំចៃទំហំផ្ទុក។ ប្រព័ន្ធនឹងកត់ត្រាសារបណ្តោះអាសន្នតែនៅពេល Developer ឬ Admin បើក Debug Webhook សម្រាប់តេស្តប៉ុណ្ណោះ ហើយអាចចុចប៊ូតុង Clear Chat Logs សំអាតចោលភ្លាមៗគ្រប់ពេលវេលា។
3 របៀបដកសិទ្ធិ Facebook Page ចេញពីកម្មវិធី (How to Withdraw Page Permission)
លោកអ្នកអាចដកសិទ្ធិ ឬផ្ដាច់ Facebook Page ណាមួយចេញពី LokDach.shop បានគ្រប់ពេលវេលាដោយផ្ទាល់តាមរយៈគណនី Facebook ផ្ទាល់ខ្លួន តាមជំហានងាយៗដូចខាងក្រោម៖
បើក Facebook (លើទូរស័ព្ទ ឬកុំព្យូទ័រ) ចុចលើរូប Profile ខាងលើស្តាំ រួចជ្រើសរើស ការកំណត់ និងឯកជនភាព (Settings & Privacy) > ការកំណត់ (Settings)។
នៅម៉ឺនុយខាងឆ្វេង ឬផ្នែកសុវត្ថិភាព សូមចុចលើ ការរួមបញ្ចូលអាជីវកម្ម (Business Integrations) ឬ កម្មវិធី និងគេហទំព័រ (Apps and Websites)។
ស្វែងរកកម្មវិធី LokDach (ឬឈ្មោះ Meta App របស់យើង) នៅក្នុងបញ្ជីកម្មវិធីសកម្ម (Active Apps)។
ចុច មើល និងកែសម្រួល (View and edit) ដើម្បីដកសិទ្ធិចំពោះ Page ជាក់លាក់ ឬចុច លុបចេញ (Remove) ដើម្បីផ្ដាច់ការតភ្ជាប់ Page ទាំងអស់ចេញពីប្រព័ន្ធភ្លាមៗ។
4 គោលការណ៍លុបទិន្នន័យអ្នកប្រើប្រាស់ (Facebook User Data Deletion Policy)
ស្របតាមគោលការណ៍ Meta Platform Data Deletion (Platform Terms Section 4.c) អតិថិជន និងម្ចាស់ទំព័រមានសិទ្ធិស្នើសុំលុបទិន្នន័យទាំងអស់របស់ខ្លួនចេញពីម៉ាស៊ីនបម្រើ (Server) របស់យើងដោយគ្មានលក្ខខណ្ឌ៖
- លុបស្វ័យប្រវត្តតាម Facebook: នៅពេលបងប្អូនចុច Remove កម្មវិធី LokDach ចេញពី Facebook Business Integrations ប្រព័ន្ធ Meta នឹងបញ្ជូនសញ្ញា Deauthorization មកកាន់ប្រព័ន្ធរបស់យើងដោយស្វ័យប្រវត្តិ ហើយ Access Tokens ទាំងអស់នឹងត្រូវលុបចោលភ្លាមៗ។
- ស្នើសុំតាមអ៊ីមែល ឬទូរស័ព្ទ: បងប្អូនអាចទាក់ទងមកកាន់យើងផ្ទាល់ ដើម្បីឱ្យក្រុមការងារលុបគណនី ទំព័រ និងទិន្នន័យកុម្ម៉ង់ចោលទាំងអស់ក្នុងរយៈពេល ៤៨ ម៉ោង។